សម្ភារៈសំណង់ប្រាសាទខ្មែរ
ក. ភ្នំ ចាត់ចូលជាវត្ថុធាតុដើម
មួយនៃសំណង់ប្រាសាទ ។ ភ្នំត្រូវបានគេចោះ ឬលុងដើម្បីបងើ្កតជាប្រាសាទ ។
ជញ្ជាំងថ្មភ្នំត្រូវបានគេយកធ្វើជាជញ្ជាំងប្រាសាទ ។
ភស្តុតាងនេះត្រូវបានគេអះអាងថាមានការទទួលឥទ្ធិពលពីប្រទេសឥណ្ឌា ។
ខ. ការប្រើប្រាសឥដ្ឋធ្វើជាសម្ភារៈ
សំណង់ប្រាសាទត្រូវរកឃើញតាំងពីដើមសតវត្សទី ១ នៃគ្រិស្តសករាជ
ដែលមានលក្ខណៈធំវែង ពណ៌ក្រហម គុណភាពហាក់ដូចជាដុតបានល្អ
ឬជ្រៀកចេញពីផ្ទាំងសិលាភ្នំ ។
ប្រាសាទសង់ពីឥដ្ឋភាគច្រើនរកឃើញនៅក្នុងសម័យនគរភ្នំ និងចេនឡា ។
នៅក្នុងសតវត្សទី ៧ មានការប្រើប្រាសឥដ្ឋត្រឹមត្រូវ
និងមានបចេ្ចកទេសល្អរួចទៅហើយ ។ លុះដល់សតវត្សទី ១៣
មានការប្រើប្រាស់ឥដ្ឋសាជាថ្មីទៀតបន្ទាប់ពីបានបោះបង់មួយរយៈមក ។
ក្រៅពីឥដ្ឋការប្រើ
ប្រាសក្បឿងត្រូវបានរកឃើញដោយសារមានសេសសល់កំទេចកំទីក្បឿងនៅតាម
កន្លែងប្រវត្តិសាស្ត្រជាច្រើនក្នុងទឹកដីខ្មែរយើង ។
បន្ទាប់ពីក្បឿងគេឃើញមានការប្រើប្រាស់សំណផងដែរ ។
គ. ឈើ ជាសម្ភារៈ
សំណង់មួយ បន្ទាប់បន្សំក្នុងការកសាងប្រាសាទ ។
ឈើភាគច្រើនគេយកទៅធើ្វក្លោងទ្វារ បង្អូច ប៉ុណ្ណោះ
ក្រៅពីនេះគេយកទៅធ្វើជាកំណល់លើកដាក់វត្ថុធ្ងន់ៗ ។
គេនិយមប្រើឈើក្នុងសម័យនោះមាន៖ តាត្រាវ គគីរ ផ្ចឹក សុក្រំ ។ល។
ឃ. ថ្មបាយក្រៀម
ប្រើប្រាសសំខាន់ក្នុងផ្នែកលំនឹងទ្រតួប្រាសាទ
ព្រោះភាគច្រើនគេយកទៅធ្វើជាគ្រឹះប្រាសាទ ខឿនប្រសាទ ឬកំផែងប្រាសាទ ។
ថ្មបាយក្រៀមមានជាតិដែកពណ៌ក្រហមក្រម៉ៅមានលក្ខណៈដូចពពុះសាប៊ូ
ឬដូចបាយក្រៀម
នៅក្នុងដីថ្មបាយក្រៀមផុយអាចលុងបានពេលយកចេញមកក្រៅទុកយូរទៅកាន់តែ
រឹងទៅ ។ ជូនកាលទៀត ក្រៅពីប្រើប្រាសក្នុងសំណង់ប្រាសាទ
ថ្មបាយក្រៀមអាចយកទៅឆ្លាក់ជារូបសំណាក់ផ្សេងៗ
តែមិនសូវល្អដូចថ្មភក់ទេ ។
ង. ថ្មភក់
ជាប្រភេទថ្មដែលមានលាយខ្សាច់ល្អិតៗ ព៌ណប្រផេះ ខ្លះទៀតព៌ណស្វាយ
ឬផ្កាឈូក ។ ថ្មភក់មានលក្ខណៈមិនសូវរឹងមាំ
មិនអាចធុននឹងពេលវេលាប៉ុន្មានទេ ។
គេយកថ្មភក់ទៅក្រាលធ្វើជាកំរាលក្នុងបន្ទប់ប្រាសាទ
ឬផ្លូវដើរទៅកាន់ប្រាសាទតូចធំ ជួនកាលទៀត ធ្វើជាក្របទ្វារ
ឬបង្អូចតូចធំ និងជញ្ជាំងប្រាសាទ ។ ថ្មភក់អាចកសាងរូបបដិមាផ្សេងៗ
ប្រកបដោយប្រណិតភាព តែងាយបែកបាក់ណាស់ ។
ច. ខ្សាច់
ជាវត្ថុធាតុដើមសំខាន់ណាស់ក្នុងការសាងសង់ប្រាសាទ ។
គេយកខ្សាច់បុកបង្ហាប់ ធ្វើជាគ្រឹះមុននឹងដាក់ថ្មបាយក្រៀមសង្កត់ពីលើ
ដើម្បីសាងជាខឿនប្រាសាទ ។ ចំណុចសំខាន់មួយទៀត
ខ្សាច់ម៉ត់លាយជាមួយកំបោរ ឬស្ករត្នោតដើម្បីឲ្យបានជាបាយអ បូក
ឬផ្សាជញ្ជាំងប្រាសាទ និងតួប្រាសាទទាំងមូល ។