វចនានុក្រមវិស្វកម្ម (បោះពុម្ភលើកទី២)
វចនានុក្រម
វិស្វកម្មនេះគឺត្រូវបានរៀបចំជាពិសេសសំរាប់វិស្វករ
អ្នកវិទ្យាសាស្ត្រ និស្សិត សាស្ត្រាចារ្យ អ្នកអាននិងសរសេរ
នូវពត៍មានដែលមានភាពទូលំទូលាយ
ហើយវានឹងផ្ដល់អោយយើងយល់នូវពាក្យវិទ្យាសាស្ត្រ
និងការទំនាក់ទំនងរវាងគ្នានិងគ្នា។
ការបោះ
ពុម្ភលើកទី២នេះគឺ សំដៅទៅលើពាក្យទាំងឡាយណា
ដែលគេប្រើប្រាស់សំរាប់ សំណង់អគារ សំណង់ជីវសាស្ត្រ
ប្រព័ន្ធបញ្ជាផ្សេងៗ ការសិក្សាផ្នែកវិស្វកម្ម
អគ្គីសនីនិងអេឡិចត្រូនិច ប្រព័ន្ធការពារសំលេង វិស្វឧស្សាហកម្ម
វិស្វកម្មយន្តសាស្ត្រ និងច្រើនទៀត។
ការគណនានិងគំនូរលំអិតជញ្ជាំង សំរាប់ស្ថាបត្យករនិងអ្នកម៉ៅការសំណង់
សៀវភៅនេះ
បានបង្ហាញអំពីទិដ្ឋភាពដែលសំខាន់បំផុត
របស់ជញ្ជាំងឥដ្ឋគ្រប់ប្រភេទ និងរបៀបរៀបចំជញ្ជាំង
រហូតដល់សំភារៈដែលឆ្លើយតបទៅនឹង តំរូវការនៃបទដ្ឋានអគារ។
នៅក្នុងនេះបានបង្ហាញផងដែរនូវ
ពត៍មានថ្មីៗស្ដីពីការជ្រើសរើសប្រភេទបាយអរ,
ព្រំចំហៀងការពារជំរាបទឹក, ទំពក់ការពាររញ្ជួយដី,
ប្រព័ន្ធជញ្ជាំងទប់ដី CMU ដែលអាចយកមកប្រើម្តងទៀតបាន
និងលទ្ធភាពទ្រទ្រុងបាន, ការធ្វើឯកសារបញ្ជូនមុនការសាងសង់, ស្តង់ដារ
UBC និងតំរូវការរបស់ស្តង់ដារជញ្ជាំង MSJC និងមានច្រើនថែមទៀត។
ការបោះ
ពុម្ភលើកទី៥នេះ គឺវាកំពុងតែឆ្លើយតបទៅនឹង
តំរូវការចាំបាច់សំរាប់ពេលបច្ចុប្បន្ន
ដោយឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងស្តង់ដារ Uniform Buiding
Code (UBC) និង MSJC Code ថែមទាំងស្ដង់ដារ ASTM
ក៏ដូចជាការបង្ហាញយ៉ាងច្បាស់លាស់ចុងក្រោយបង្អស់ក្នុងការវិវត្ត
ចំរើនឡើងនៅលើសំភារៈសំណង់ ប្រព័ន្ធបណ្ដាញផ្សេងៗ
និងបច្ចេកវិទ្យាថ្មីៗ។
សៀវភៅស្ថាបត្យកម្មហោប៉ៅ (Architect’s Pocket Book)
ការផ្ដួចផ្ដើមបង្កើតសៀវភៅនេះឡើង គឺអ្នកនិពន្ឋបានមើលឃើញ សារៈសំខាន់របស់សៀវភៅ Building Technician’s Diaries ដែល
បានបង្កើតនៅអំឡុងទស្សវត្សឆ្នាំ៦០ និង ៧០។
ដោយសព្វថ្ងៃសៀវភៅនោះហួសសម័យទៅហើយ
ដូច្នេះគេក៏បានបង្កើតសៀវភៅថ្មីនេះឡើង
ដើម្បីបំពេញតំរូវការសម័យបច្ចុប្បន្ន
ដោយវាមានទំហំតូចស្រួលយកតាមខ្លួននិងមានសេចក្ដីខ្លី
តែច្បាស់លាស់ពេញលេញ ដែលអាចយកមកប្រើប្រាស់បានគ្រប់កាលៈទេសៈ
ដូចជាប្រើនៅពេលគូរប្លង់ ឬប្រើនៅក្នុងការដ្ឋានក៏បាន។
គេ
ប្រើវាសំរាប់ការងារប្រតិបត្តិខ្នាតតូច និងមួយផ្នែក
គឺវាតម្រូវលើការងារតូចៗជាច្រើនទៀត។
ចំនុចចំបងនៃសៀវភៅនេះគឺបានសរសេរអំពី លេខគណិត និង ទិន្ន័យធរណីមាត្រ
និងរហូតទៅដល់ទម្រូវការនៃបទបញ្ជាទាំងឡាយ សំរាប់អគារ
បូករួមទាំងទំហំគ្រឿងសង្ហារឹម គ្រឿងបំពាក់ក្នុងអគារ ធ្នឹម រនូត
សម្ភារៈសំណង់ ការផ្ទេរកំដៅ (U-values) អគ្គីសនី និងមានច្រើនទៀត។