Wednesday, August 29, 2012

ត្រូវហ៊ានបរាជ័យ


បរាជ័យមិនមែនមានន័យថា«ចាញ់»ទេ ។ ប៉ុន្តែបរាជ័យគឺគ្រាន់តែមានន័យថា«មិនទាន់ឈ្នះ» តែប៉ុណ្ណោះ។ បរាជ័យគឺជាជំហានឆ្ពោះទៅកាន់ភាពជោគជ័យ បើអ្នកមិនស្គាល់ភាពបរាជ័យក៏អ្នកពិបាក នឹងជោគជ័យដែរ ។ បរាជ័យមិនមែនជាលទ្ធផលអាក្រក់ទេតែវាជាមេរៀននិងជាគន្លឹះយ៉ាងសំខាន់ សម្រាប់ពង្រឹងសម្ថភាពឲ្យកាន់តែរឹងមាំ ។ ចូរកុំខ្លាច ការបរាជ័យបើអ្នកពិតជាចង់ទទូលបានភាពជោគជ័យ ។
ជនដែលបរាជ័យ ហើយមិនអាចទទូលភាពជោគជ័យបានដោយសារតែពួកគេ បរាជ័យតិចតួច បរាជ័យក្នុងការគិតតែឯងនឹងទទូលជឿស៊ុបក្នុងចិត្តថាចាញ់ ។ យើងបានមើលឃើញថាក្រុមហ៊ុនបរាជ័យជាច្រើនដែលមិនក្ស័យធនមិនអាចដំណើរការប្រតិបិត្ត របស់ខ្លូនទៀតបានគឺដោយសារតែពួកគេមិនបានដឹងពីភាពខុសឆ្គងរបស់ខ្លួនមិនបានកែប្រែចំណុច ខុសឆ្គងអ្វីទាំងអស់ទើបពួកគេទទូលបានជោគជ័យ ។
«អ្នកឈ្នះមិនដែលបោះបង់ អ្នកបោះបង់មិនដែលឈ្នះ» ។ បើអ្នកចង់ឈ្នះអ្នកមិនត្រូវបោះបង់ទេ ព្រោះថាបើអ្នកអន់កំសាក បោះបង់ចោលអ្នកដ៏ទៃនឹងខ្លាំងជាងអ្នក ខ្ពស់ជាងអ្នកក្លាយជាអ្នកធំជាងអ្នក ។ គ្មានអ្វីដែលមានការលំបាកធ្វើមិនកើតនោះទេគឺមកពីខ្វះខាតភាពស្វិតស្វាញក្នុងកិច្ចការរបស់អ្នក ប៉ុណ្ណោះដែលធ្វើឲ្យអ្នកមានការជឿខុសយ៉ាងនេះ ។