នៅថ្ងៃតាំងពិព័រណ៍ស្នាដៃនិស្សិតនៅ ពេលខាងមុខនេះ គម្រោងប្រមាណ ៣០ របស់និស្សិតសិក្សាផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យន័រតុន នឹងលើកយកទៅដាក់បង្ហាញដល់សិស្សនិស្សិតទាំងឡាយដើម្បីទស្សនានិង ស្វែងយល់បន្ថែម។
លោក ងួន ប៊ុនសួ ប្រធាន ស្តី ទី ផ្នែក កុំព្យូទ័រ វិទ្យា នៃ មហាវិទ្យាល័យ វិទ្យាសាស្ត្រ របស់ សាកលវិទ្យាល័យ ន័រតុន
លោកថា ការរៀបចំនេះក្នុងគោលបំណងដើម្បីបង្ហាញពីសមិទ្ធផល នៃការសិក្សា ដែលនិស្សិតគ្រប់រូបបានប្រឹងប្រែងសិក្សានៅគ្រាកន្លងទៅ។ ការប្រកួតប្រជែងគ្នានេះក៏ដើម្បីបំផុសឲ្យសិស្សនិស្សិតខិតខំ និងអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ។ ក្រៅពីនេះក៏ដើម្បីធ្វើតេស្តសមត្ថភាពរបស់និស្សិតម្នាក់ៗ ថាតើកំពុងតែឈានដល់កម្រិតណា ដើម្បីអាចឲ្យពួកគេយកជំនាញដែលបានសិក្សាទាំងនេះ យកទៅបម្រើខ្លួនឯងនៅក្នុងសង្គមជាតិ។
ការតាំងពិព័រណ៍ស្នាដៃនិស្សិតឆ្នាំនេះ នឹងរៀបចំឡើងចាប់ពីថ្ងៃ ៥ ដល់ ១៥ កញ្ញានៅ សាកលវិទ្យាល័យន័រតុនជ្រោយចង្វារ។ ហេតុនេះ មិត្តអ្នកសិក្សាទាំងអស់អាចទៅចូលរួមទស្សនាដោយផ្ទាល់ ពីសមិទ្ធផលនិងស្នាដៃរបស់និស្សិតទាំងនោះបានដោយសេរីនិងការសិក្សា ស្វែងយល់បន្ថែម៕